ប្រទេសកម្ពុជា

 

ប្រទេសកម្ពុជាមានប្រវត្តិសាស្រ្ដ ក្នុងសណ្ឋានទ្រង់ទ្រាយនៃ “រាជាណាចក្រ” ពីរ ដោយចាប់ផ្ដើមពីសម័យអង្គរ ដែលជាបល្ល័ង្កនៃអាណាចក្រខ្មែរ ក្នុងចន្លោះសតវត្សរ៍ទី 9 ដល់ 15។ សម័យអង្គរ គឺជាសតវត្សរ៍ដែលមានការទទួលជឿនិងស្គាល់ថាជា សម័យកាលមានទីក្រុងដ៏ធំ មុនសម័យឧស្សាហកម្ម នៃដំណើរប្រវត្ដិពិភពលោក ដោយពេលនោះមានតំបន់ក្រុងអភិវឌ្ឍ ប្រមាណជាង 600 គ.ម2 ហើយក្នុងទីក្រុងនោះ មានប្រាសាទល្បីៗជាច្រើន។

ក្នុងអំឡុងឆ្នាំ 1970 ប៉ុល ពត និងខ្មែរក្រហម បាននាំមកនូវសម័យកាល ដែលគេអាចហៅបានថាជាអាណាចក្រនៃភាពងងឹត។ របបនៃពួកទាហានកុម្មុយនិស្ដ បានធ្វើទារុណកម្ម និងសម្លាប់ប្រជារាស្រ្ដអស់ប្រមាណជាង 2 លាននាក់ មានទាំងបុរស ស្រ្ដី និងកុមារ ដែលបន្តបង្កនាំឱ្យមានសង្រ្គាមស៊ីវិល និងដំណើរមកកាន់កាប់នៃ អង្គការសហប្រជាជាតិ។ ឥឡូវនេះ មានអ្នកមានធូរធារមួយចំនួនកំពុងលេចឡើង ទោះបើភាពក្រីក្រដ៏ចុកចាប់នៅបន្តមានជាធម្មតា។ យ៉ាងហោចណាស់ជាងពាក់កណ្ដាលនៃចំនួនប្រជាជន មានអាយុក្រោម 24 ឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណា យុគសម័យនៃក្ដីសង្ឃឹម និងការព្យាបាលថ្មី បានចូលមកដល់ ក្នុងខណៈដែលព្រះរាជ្យនៃព្រះជាម្ចាស់ កំពុងរីករាលសាយទៅទីប្រជុំជន និងតំបន់ភូមិនានា នៅទីជនបទ ។ មានប្រជាជនកម្ពុជារាប់ពាន់នាក់បានធ្វើការសម្រេចចិត្ដឆ្លើយតបចំពោះដំណឹងល្អ ហើយមានអ្នកបម្រើព័ន្ធកិច្ចក្នុងស្រុកជាច្រើន ដែលកំពុងឆ្លើយតប និងជួយសម្រាលដល់តម្រូវការផ្នែកខាងឯរូបកាយ និងព្រលឹងវិញ្ញាណផង។ ទ្វារសម្រាប់ដំណឹងល្អកំពុងតែបន្តបើកចំហ។

 
blue background.jpg

ព្រះជាម្ចាស់បានបង្កើតនូវដំណើររីកចម្រើនយ៉ាងល្អអស្ចារ្យនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេល ២៥ ឆ្នាំកន្លង ហើយយើងជឿថា យើងអាចដើរតួ នៅក្នុងមុខងារដ៏សំខាន់មួយ ក្នុងការឈោងចាប់ប្រជាជាតិដែលធ្លាប់ទទួលរងវិបត្តិនៃភាពក្រីក្រ និងវិបត្តិនៃសង្គ្រាមនេះ សម្រាប់ថ្វាយព្រះគ្រីស្ទ។

 
 
Flag_of_Cambodia.png