សមត្ថភាពភូមិយើង

ច្រកសម្រាប់សហគមន៍មាននូវធនធានជានិរន្ដរ៍ភាព

កម្មវិធី សមត្ថភាពភូមិយើង ជួយដល់ក្រុមជំនុំកោសិកា និងសហគមន៍បំពេញតាមតម្រូវការជាមួយនឹងធនធានដែលមានស្រាប់និងជំនាញ ដោយបំពាក់បំប៉នពួកគាត់ ឱ្យអាចពុតដំនូវអនាគតផ្ទាល់របស់គាត់។

 
file2-1.jpeg

ធនាគារមាន់

ក្រុមជំនុំកោសិកា និងក្រុមក្នុងសហគមន៍ សិក្សាអំពីរបៀបនៃការចិញ្ចឹមមាន់។ ក្រុមគ្រួសារក្រីក្រទទួលបានមាន់ខ្លះ ជាពូជ ដើម្បីចាប់ផ្ដើមចិញ្ចឹមសម្រាប់គ្រួសារគាត់ផ្ទាល់។ ក្រុមគ្រួសារទាំងនោះ អាចផ្គត់ផ្គង់ខ្លួនឯង តាមរយៈការកសាងជីវភាពនិងបន្ទាប់មកចែករំលែកនូវចំណេះដឹងនោះ ដល់អ្នកដទៃផ្សេងទៀត។

ធនាគារគោ

ធនាគារគោត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការ ដើម្បីជួយដល់តម្រូវការនៃស្ដ្រីម៉េម៉ាយលំបាកក្រីក្រី នៅក្នុងសហគមន៍។ ស្រ្ដីម៉េម៉ាយទទួលបានការបង្រៀនណែនាំពីរបៀបនៃការចិញ្ចឹមនិងថែរក្សាគោ រហូតដល់ការទទួលផល នៅពេលមេគោបង្កើតបានកូន។ ស្រ្ដីម៉េម៉ាយទាំងឡាយនេះ អាចជួយផ្គត់ផ្គង់ខ្លួនឯង ហើយអាចឱ្យស្ថានភាពរបស់គាត់បានប្រសើរមួយកម្រិតនៅក្នុងសហគមន៍របស់គាត់ ដោយទទួលបានពីការចិញ្ចឹមគោ និងផលដែលគាត់ទទួលបានពីកូនគោនោះ។

DSC_8159.jpg

ក្រុមសន្សំប្រាក់

សមាជិករៀនពីរបៀបនៃការរៀបចំផែនការសម្រាប់ថវិការបស់ពួកគាត់ និងការសន្សំប្រាក់ជាក្រុម។ តាមរយៈក្រុមសន្សំប្រាក់ សមាជិកទទួលបានការផ្គត់ផ្គង់ពីគ្នាទៅវិញទៅមក ក្នុងខណៈដែលខ្លួនមានទំនួលខុសត្រូវ សម្រាប់កម្ចីនិងការសន្សំប្រាក់។ មកដល់ឥឡូវ កម្មវិធីនេះបានជួយទ្រទ្រង់ដល់ក្រុមគ្រួសារតាមរយៈកម្ចី ដើម្បីស្ថាបនាជីវភាព ដោយការទិញមាន់មកចិញ្ចឹម ទិញម៉ាស៊ីនដេរ ទិញគ្រាប់ពូជស្រូវ និងឱកាសនានា។

Copy of foh-371.jpg

កម្មវិធីដាំដើមម្រុំ

ដើមម្រុំ គឺជារុក្ខជាតិដែលអាចបរិភោគបាន ហើយធ្លាប់ប្រើប្រាស់ជាថ្នាំ និងសម្រាប់ធ្វើជាអាហារបំប៉ន សម្រាប់អស់អ្នកដែលមិនបានទទួលទានអាហារគ្រប់គ្រាន់ ឬមានជំងឺទូទៅ។ ក្រុមជំនុំកោសិកានិងសមាជិកសហគមន៍អាចរៀនពីផលប្រយោជន៍នៃដើមម្រុំ និងពីរបៀបនៃការដាំដើមម្រុំនៅតាមផ្ទះរបស់គាត់រៀងៗខ្លួន។

foh-410.jpg

ធនាគារគ្រាប់ពូជ

ជាមួយនឹងគណៈកម្មាធិការដែលបានរៀបចំឡើង កម្មវិធីធនាគារគ្រាប់ពូជ អាចជួយដល់សហគមន៍ ឱ្យមានរបៀបនិងចេះមានទំនួលខុសត្រូវ ក្នុងការប្រើប្រាស់ធនធានដីរបស់គាត់យ៉ាងត្រឹមត្រូវ។ សមាជិកពីក្រុមជំនុំកោសិកា និងសហគមន៍ ទទួលបានការបណ្ដុះបណ្ដាលជាមួយនឹងជំនាញបច្ចេកទេសពីរបៀបនៃការដាំ ការប្រើប្រាស់ជីត្រឹមត្រូវ និងការថែទាំដល់ដំណាំរបស់ពួកគាត់។ បន្ទាប់ពីការបណ្ដុះបណ្ដាលបច្ចេកទេសនោះហើយ សមាជិក ជាពិសេសបងប្អូនដែលជាអ្នកមានតម្រូវការចាំបាច់ ទទួលបាននូវគ្រាប់ពូជសម្រាប់ការដាំដុះ។

file1-3.jpeg

កម្មវិធីសួនបន្លែ

អ្នកជំនាញធ្វើការបណ្ដុះបណ្ដាលក្រុមជំនុំកោសិកា និងក្រុមសហគមន៍ លើរបៀបនៃការជ្រើសរើសពូជដំណាំដ៏មានប្រសិទ្ធភាព ធ្វើការដាំដុះ និងថែទាំសម្រាប់សួនបន្លែក្នុងភូមិ។ ក្រុមជំនុំកោសិកា និងសមាជិកសហគមន៍ ជាពិសេសចំពោះអស់អ្នកដែលត្រូវការចាំបាច់ នឹងទទួលបានគ្រាប់ពូជសម្រាប់ដាំដំណាំ។ សួនបន្លែផ្ដល់នូវប្រភពអាហារដែលនាំឱ្យមានសុខភាពល្អ ជាប្រភពនៃប្រាក់ចំណូល និងបង្កើតនូវសាមគ្គីភាពដល់អ្នកភូមិ តាមរយៈក្រុមសួនបន្លែក្នុងសហគមន៍។ អស់អ្នកដែលជោគជ័យក្លាយជាប្រភពនៃចំណេះដឹង និងអាចចែករំលែកអ្វីដែលពួកគេយល់ដឹងទៅដល់អ្នកដទៃផ្សេងទៀត។