ជីវិតមានក្ដីសង្ឃឹម

ឥទ្ធិពលផ្នែកព្រលឹងវិញ្ញាណតាមរយៈក្រុមជំនុំកោសិកា

foh-2.jpg

បង្កើនចលនាដល់អ្នកស្ម័គ្រចិត្

សមាជិកក្រុមជំនុំកោសិកាទទួលបានការបណ្ដុះបណ្ដាល ដើម្បីបម្រើ ក្នុងនាមជាអ្នកស្ម័គ្រចិត្ដនៅក្នុងសហគមន៍។ ពួកគាត់ក៏ទទួលយកនូវទំនួលខុសត្រូវសម្រាប់ការរីកចម្រើនក្រុមជំនុំ ដោយការផ្សព្វផ្សាយដំណឹងល្អ ហើយពហុគុណទៅជាក្រុមជំនុំកោសិកាថ្មីៗ។ ពួកគាត់ក្លាយជាភ្នាក់ងារនៃការបំផ្លាស់បំប្រែគ្រប់ជ្រុងជ្រោយ ដោយការចែករំលែកជាមួយនឹងសហគមន៍របស់គាត់អំពី មេរៀនសុខភាព គោលការណ៍នៃបញ្ហាសង្គម និងជំនាញដល់ជីវភាព ដែលពួកគាត់បានរៀន អនុវត្ដ និងមានបទពិសោធន៍ផ្ទាល់ដោយខ្លួនឯង។

IMG_4128.JPG

ក្រុមជំនុំកោសិកា

ក្រុមជំនុំកោសិកាជាទម្រង់នៃក្រុមជំនុំតាមផ្ទះ ដែលជាកន្លែងគ្រីស្ទបរិស័ទ ជួបជុំគ្នា ដើម្បីសរសើរតម្កើង ថ្វាយបង្គំ រៀន បម្រើសហគមន៍របស់គាត់ និងរីកចម្រើនលូតលាស់រួមជាមួយគ្នា។ ក្រុមជំនុំកោសិកាមួយ មានសមាជិកពី ៦ ទៅ ១២ នាក់ ដែលជួបជុំគ្នានៅក្នុងផ្ទះណាមួយរបស់ពួកគាត់។ ជាដំបូង បុគ្គលិកម្នាក់នៃអង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម ដឹកនាំ និងសម្របសម្រួលក្រុមជំនុំកោសិកា។ បន្ទាប់មក នៅពេលដែលពួកគាត់មានលក្ខណៈរឹងមាំគ្រប់គ្រាន់ ក្រោយការបណ្ដុះបណ្ដាល និងតែងតាំងជាអ្នកដឹកនាំសម្រាប់ក្រុមជំនុំកោសិកានោះ។ ក្នុងខណៈដែលក្រុមជំនុំកោសិការីកចម្រើន សមាជិកនិងអ្នកដឹកនាំរបស់ពួកគាត់ ផ្ដើមបង្កើតក្រុមជំនុំកោសិកាថ្មីមួយឡើង។

IMG_4151.JPG

ការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ

វគ្គបណ្ដុះបណ្ដាលជាក់លាក់បង្កើតឡើង ដើម្បីចម្រើនដល់សមាជិកក្រុមជំនុំកោសិកា នូវសក្ដានុពល និងសមត្ថភាព ដើម្បីឱ្យពួកគាត់អាចក្លាយជាអ្នកដឹកនាំពេញលក្ខណៈ។ សមាជិកទទួលបានការបំពាក់បំប៉នជាមួយនឹងវគ្គបណ្ដុះបណ្ដាលផ្នែក ព្រះគម្ពីរ កសិកម្ម ជីវភាព សុខភាព និងសិទ្ធិសង្គម។

DSC_7772.jpg