អ្នកដឹកនាំរបស់យើងខ្ញុំ

លោក ពាង ណារ៉េត - នាយករបស់អង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម

លោក ណារ៉េត បានចាប់ផ្ដើមទទួលជឿនិងដើរតាមអង្គព្រះយេស៊ូវគ្រីស្ទ នៅពេលគាត់មានអាយុ ១៧ ឆ្នាំ។ គាត់បានសិក្សាចប់ និងទទួលវិញ្ញាប័នបត្រពីសាលាព្រះគម្ពីរភ្នំពេញ ទទួលបរិញ្ញាបត្រពីសាកលវិទ្យាល័យ បៀលប្រាយ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ជាង ១៥​ ឆ្នាំ លោក ណារ៉េត បានបម្រើជាមួយនឹង អង្គការសម្រាលទុក្ខមនុស្សជាតិ ប្រចាំប្រទេសកម្ពុជា ក្នុងនាមជា អ្នកបណ្ដុះបណ្ដាលផ្នែកព្រះបន្ទូល ជាអ្នកដឹកនាំកម្មវិធីខេត្ដ ជាប្រធានមន្ត្រីព័ត៌មាន និងជាសមាជិកនៃក្រុមគ្រប់គ្រងជាន់ខ្ពស់។ លោក ណារ៉េត និងភរិយារបស់លោក អ្នកស្រី ណារី ទាំងពីររូប គាត់មានបុត្រធីតា ចំនួនពីរនាក់ គឺ ខេលិប និងយ៉េឌីឌិយ៉ា។

nareth.jpg
PHOTO-2019-11-27-14-50-11.jpg

បងស្រី យ៉ូក វន អបស្តុល (JOKE van Opstal) - ទីប្រឹក្សាប្រចាំប្រទេស

បងស្រីទទួលបានការបណ្ដុះបណ្ដាលខាងផ្នែកពេទ្យ និងជាគិលានុបដ្ឋាកយិកា មកពី ប្រទេសហូឡង់។ គាត់បានចាប់ផ្ដើមចូលរួម បម្រើការងារ ជាបេសកជនដំបូងនៅជុំរុំជនភៀសខ្លួន នាឆ្នាំ 1990 ក្នុងផ្នែកនៃក្រុមយុវជនជាមួយនឹងនិម្មិត (YWAM)។ គាត់បានផ្លាស់ប្ដូរទីលំនៅមកប្រទេសកម្ពុជា នៅក្នុងឆ្នាំ 1993 បានចូលរួមបម្រើការងារជាមួយនឹង អង្គការសម្រាលទុក្ខមនុស្សជាតិ នៅក្នុងឆ្នាំ 1994 ហើយបានផ្ដើមគម្រោងកម្មវិធី សេចក្ដីសង្ឃឹមសម្រាប់កុមារកម្ពុជា។ ចលនាមាគ៌ានៃក្ដីសង្ឃឹម បានរីកលូតលាស់ចេញមកពីព័ន្ធកិច្ចនោះ ហើយសព្វថ្ងៃ គឺមានក្រុមជំនុំកោសិកា ប្រមាណជាង 1200។ មុននឹងការចាប់បដិសន្ធិនៃអង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម បងស្រីបានបម្រើនៅក្នុងមុខងារផ្នែកភាពជាអ្នកដឹកនាំជាច្រើន សម្រាប់អង្គការសម្រាលទុក្ខមនុស្សជាតិ ប្រចាំប្រទេសកម្ពុជា។ បងស្រី យ៉ូក បានបញ្ចប់ការសិក្សា នៅសាលាបណ្ដុះបណ្ដាលការបង្កើតសិស្ស សាលាសិក្សាព្រះគម្ពីរ និងសាលានៃព្រំដែនបេសកកម្ម។ បងស្រី ក៏ជាម្ដាយ ដែលបានទទួលមើលថែកូនចិញ្ចឹម ចំនួន ៦ នាក់ផងដែរ។