យើងខ្ញុំជានរណា
បេសកកម្មរបស់យើងខ្ញុំ គឺដើម្បីបំពាក់បំប៉ន និងផ្ដល់សិទ្ធិអនុវត្ដដល់ប្រជាជនជាប្រយោជន៍ឱ្យពួកគេបានក្លាយជាភ្នាក់ងារនៃការបំផ្លាស់បំប្រែគ្រប់ជ្រុងជ្រោយនៅក្នុងសហគមន៍ តាមរយៈសេចក្ដីស្រឡាញ់នៃព្រះគ្រីស្ទ។
អ្វីយើងខ្ញុំផ្ដល់ជូន:
គម្រោងកម្មវិធីដែលត្រូវតាមតម្រូវការសហគមន៍
សហគមន៍ប្រឈមនឹងបណ្ដាវិបត្តិនៃបញ្ហានានា ពីការជួញដូរមនុស្សរហូតដល់ជំងឺគ្រុនឈាម។ ក្រុមគាំទ្រ និងកម្មវិធីសិក្សាអប់រំ ជួយបង្ហាញសំដៅលើតម្រូវការទាំងនោះ។ ជ្រាបបន្ថែមអំពីគម្រោងកម្មវិធី តម្លៃជីវិត ។
ការអប់រំពីសុខភាពបង្ការ
សម្រាប់អស់អ្នករស់នៅក្នុងភាពក្រីក្រ ការអប់រំពីសុខភាពបង្ការ អាចជួយនាំមកនូវភាពផ្លាស់ប្រែ រវាងជីវិតនិងសេចក្ដីស្លាប់។ ជ្រាបបន្ថែមអំពីគម្រោងកម្មវិធី កុមាររីករាយ និង តម្លៃជីវិត ។
ការដាំក្រុមជំនុំកោសិកា
ក្រុមជំនុំកោសិកាក្នុងតំបន់ រៀនអំពីសេចក្ដីស្រឡាញ់នៃព្រះគ្រីស្ទ និងបន្ទាប់មកចែករំលែកបន្ត នូវសេចក្ដីស្រឡាញ់របស់ព្រះ នៅក្នុងសហគមន៍របស់គាត់។ ជ្រាបបន្ថែមអំពីគម្រោងកម្មវិធី ជីវិតមានសង្ឃឹម និង កុមាររីករាយ ។
ការបណ្ដុះបណ្ដាលជីវភាព
ការបំបែកវដ្ដនៃភាពក្រីក្រ ដោយផ្ដល់នូវច្រកនៃធនធានដ៏មាននិរន្ដរ៍ភាព។ ជ្រាបបន្ថែមអំពីគម្រោងកម្មវិធី សមត្ថភាពភូមិយើង ។
ប្រជាជនដែលយើងខ្ញុំបម្រើ
ប្រជាជននៃប្រទេសកម្ពុជា ដោយមិនគិតអំពី សាសនា អាយុ ភេទ សុខភាព ឬស្ថានភាពសេដ្ឋកិច្ចឡើយ។
តំបន់យើងខ្ញុំបំពេញការងារ
អង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម ប្រតិបត្ដិរួមជាមួយនឹងអ្នកដឹកនាំក្នុងសហគមន៍ ក្នុងតំបន់មួយចំនួន នៃខេត្ដទាំង ៥ មានដូចជាខេត្ដ៖ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ កណ្ដាល និងតាកែវ។
មកស្គាល់ក្រុមការងារអ្នកដឹកនាំរបស់យើងខ្ញុំ
ប្រភពនៃឈ្មោះរបស់យើងខ្ញុំ
ព្រះជាម្ចាស់បានត្រាស់ហៅយើងរាល់គ្នា ឱ្យបានក្លាយជាប្រភពនៃទឹកដ៏រស់ -- ជាទីនៃទឹកដែលជន់ហូរហៀរទៅដល់អស់ទីស្ថានរីងស្ងួតបែកក្រហែង ជាមួយនឹងក្ដីស្រឡាញ់ និងព្រះគុណនៃអង្គព្រះគ្រីស្ទ។ គោលដៅរបស់យើង គឺនាំភាពស្រស់បំព្រងឡើងវិញ ទៅដល់អស់ប្រជាជនរួមជាតិនៅក្នុងប្រទេសកម្ពុជា ដែលកំពុងស្ថិតនៅក្នុងទីស្ថានបាក់បែក និងធុះធ្លាយ ដើម្បីជាប្រយោជន៍ ឱ្យពួកគាត់អាចមានអានុភាព បំពេញឡើងវិញ ទៅដល់ក្រុមគ្រួសារ ទីកន្លែងការងារ និងសហគមន៍រស់នៅរបស់គាត់។
អេសាយ 41:17-20
17 ជនក្រីក្រ និងជនទុគ៌តស្វែងរកទឹក តែរកពុំបានទេ គេស្រេកខះក។ យើងជាព្រះអម្ចាស់នឹងឆ្លើយតបចំពោះពាក្យអង្វររបស់ពួកគេ យើងជាព្រះនៃប្រជាជាតិ នឹងមិនបោះបង់ចោលគេឡើយ។
18 យើងនឹងធ្វើឲ្យមានទន្លេ ផុសចេញពីផ្នូកខ្សាច់ ហើយមានទឹកហូរតាមជ្រលងភ្នំ។ យើងនឹងធ្វើឲ្យវាលរហោស្ថាន ប្រែទៅជាបឹងបួ ឲ្យដីហួតហែងប្រែជាប្រភពទឹកទៅវិញ។
19 យើងនឹងធ្វើឲ្យមានដើមគគីរ បេង នាងនួន ពពាលខែ ដុះក្នុងវាលរហោស្ថាន ហើយដើមកកោះ ស្រល់ ស្រឡៅ ដុះជាមួយគ្នាតាមព្រៃរបោះ។
20 ដូច្នេះ មនុស្សទាំងអស់នឹងឃើញ ហើយដឹង ព្រមទាំងពិចារណា និងយល់ជាមួយគ្នាថា គឺព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធនៃប្រជាជាតិ ដែលបានផ្ដួចផ្ដើមធ្វើការទាំងនោះ ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។