តម្លៃជីវិត

ក្រុមគាំទ្រ និងកម្មវិធីសិក្សា ដែលថ្លែងសំដៅលើតម្រូវការក្នុងសហគមន៍

IMG_4452.JPG
 
 

អ្នកដឹកនាំក្នុងសហគមន៍ និងបុគ្គលិកអង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម ធ្វើការរួមគ្នានិងផ្ដួចផ្ដើមនូវកម្មវិធីនានា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងបន្ទាន់របស់សហគមន៍ រួមមានទាំងបញ្ហានៃ ជំងឺផ្សេងៗ ការជួញដូរមនុស្ស និងការប្រើប្រាស់គ្រឿងញៀន។ រូបភាពនៃផ្នែកដែលយើងកំពុងផ្ដោត យកចិត្ដទុកដាក់មានដូចជា៖

  • ការអប់រំលើ ការជួញដូរមនុស្ស និងចំណាកស្រុក៖ ដោយសារប្រទេសកម្ពុជា បានរាប់ជាតំបន់ឆ្លងកាត់ និងជាទិសដៅ សម្រាប់បញ្ហានៃការជួញដូរមនុស្ស ដូច្នេះហើយ ការនាំសារនៃការទប់ស្កាត់និងការការពារកុមារ ពិតជាចាំបាច់ និងសំខាន់ណាស់។ កម្មវិធីសិក្សាសម្រាប់មនុស្សគ្រប់វ័យ គឺផ្ដោតទៅលើ ឧបករណ៍ និងកលល្បិចរបស់ឈ្មួញជួញដូរ អប់រំស្ដីពីតម្លៃនៃកុមារ និងខ្លឹមសារសំខាន់ៗសម្រាប់ការចំណាកស្រុកដោយសុវត្ថិភាព។

  • ក្រុមគាំទ្រសម្រាប់អ្នកមានផ្ទុកមេរោគអេដស៍ និងអ្នករងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ៖ ប្រជាជនដែលរស់នៅជាមួយនឹងមេរោគអេដស៍ ប្រឈមនឹងការរើសអើង ការមាឃងាយ រងគ្រោះផ្នែកថវិកា និងរងទុក្ខទាំងរូបកាយ។ ជនធ្លាក់ខ្លួនក្នុងវិបត្តិនៃអំពើហិង្សាក្នុងគ្រួសារងាយរងនឹងភាពឯកោ និងភាពភ័យខ្លាច។  អង្គការ ប.ទ.ស ផ្ដោតទៅលើការនាំឱ្យមានចលនា និងបំពាក់បំប៉ន អ្នកស្ម័គ្រចិត្ដតាមក្រុមជំនុំកោសិការ ឱ្យពួកគាត់អាចឆ្លើយតបបញ្ហាប្រឈមទាំងនេះ ជាមួយនឹងចិត្ដសន្ដោសមេត្តានៃព្រះគ្រីស្ទ។ អង្គការផ្ដល់ជាការអប់រំលើការទប់ស្កាត់ របៀបមើលថែទាំដល់អ្នកមានផ្ទុកមេរោគ និងគាំទ្រ ទ្រទ្រង់សម្រាប់កុមារកំព្រា និងបានជាជំនួយដល់ផ្នែកសេដ្ឋកិច្ច សម្រាប់ក្រុមគ្រួសារដែលទទួលរងផលប៉ះពាល់។

  • ការសម្របសម្រួលប្រជុំសម្រាប់អ្នកដឹកនាំក្នុងសហគមន៍៖ កម្មវិធីសិក្សាអប់រំ សម្រាប់អ្នកដឹកនាំ និងអ្នកមានឥទ្ធិពលក្នុងសហគមន៍ ដោយផ្ដល់ការយល់ដឹង អំពី ការជួញដូរមនុស្ស រួមជាមួយនឹងការថ្លែងសំដៅលើអំពើហិង្សាក្នុងគ្រួសារ បញ្ហាគ្រឿងស្រវឹង បញ្ហាគ្រឿងញៀន និងបញ្ហានៃល្បែងស៊ីសង។

  • ការអប់រំផ្នែកសុខភាពនិងការបង្ការ៖ អ្នកភូមិនិងការជួបជុំក្រុមជំនុំកោសិកាទទួលបានមេរៀនសម្រាប់សុខភាពបង្ការ ដោយប្រាប់លម្អិតអំពីរបៀបដោះស្រាយជាមួយនឹងបញ្ហាជំងឺគ្រុនឈាម ជំងឺរាគ ជំងឺគ្រុនចាញ់ និងជំងឺនានាប៉ះពាល់ជីវិត តែអាចទប់ស្កាត់បាន។

  • មេរៀននៃការចិញ្ចឹមបីបាច់កូន៖ មេរៀនទាំងឡាយផ្ដល់នូវព័ត៌មានអំពីការរីកចម្រើនលូតលាស់របស់កុមារ និងអំពីរបៀបនៃការថែទាំដល់កុមារ។ បន្ថែមពីនោះ មេរៀនថ្លែងសំដៅ លើការគ្រប់គ្រងលើកំហឹង និងពីទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗនៅក្នុងក្រុមគ្រួសារ។