យើងជឿថាមនុស្សគ្រប់រូបអាចនាំមកនូវ ការផ្លាស់ប្រែដ៏ស្ថិតស្ថេរនៅក្នុងសហគមន៍របស់ពួកគាត់។

 

ហេតុដូច្នេះហើយបានជាយើងខ្ញុំចំណាយការខិតខំប្រឹងប្រែង ដើម្បីបង្រៀន ចែកចាយ បំពាក់បំប៉ន និងផ្ដល់អានុភាពដល់ប្រជាជនជាមួយនឹងការយល់ដឹងតាមព្រះបន្ទូល ការអប់រំផ្នែកសុខភាពនិងការបង្ការ ផ្នែកអាជីវកម្ម និងចំណេះដឹងកសិកម្ម។

 
 
 
 

តើអ្នកចង់ចូលរួមជួយដែរឬទេ?

 
tumblr_mn8b8sLRb61rkz363o1_1280.jpg

ទទួលបានការជំរុញទឹកចិត្ដ

មកស្ដាប់អំពីទីបន្ទាល់ដ៏រំភើបនានា ដែលប្រាប់អំពីជីវិតផ្លាស់ប្រែនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០១៩ របស់យើងខ្ញុំ!


ទស្សនៈពីដៃគូរបស់យើងខ្ញុំ៖

“យើងគាំទ្រប្រភពទឹកនៃក្តីសង្ឃឹម ពីព្រោះពួកគេនាំ ដំណឹងល្អនៃសេចក្តីស្រឡាញ់ ទៅដល់មនុស្សភាគច្រើន ដែលយើងបានបំភ្លេច។ ពួកគេទៅដល់ទីកន្លែងដែលគ្មាននរណាម្នាក់ទៅ ហើយចែករំលែកទៅដល់ទីកន្លែង ដែលមិនមានអ្នកទៅ។”

— រ៉ូណេ អេដវើតស៊ិន - Rune Edvardsen

នាយកនៃមូលនិធិឌីណានៃសាក្សីនៃជំនឿ (Evidence of Faith and Dina Foundation)

Vest-Agder, Norway

“បុគ្គលិកនៅប្រភពទឹកនៃក្តីសង្ឃឹម គឺជាមនុស្សឧស្សាហ៍ ព្យាយាម និងមានការប្តេជ្ញាចិត្ត ចំពោះចក្ខុវិស័យ ដែលពួកគេជឿជាក់។ យើងអាចមើលឃើញចំពោះការងារស្ថិតស្ថេររបស់ពួកគេ ពិតជាជំនួយដ៏អស្ចារ្យ នៅក្នុងសហគមន៍នានានៅក្នុងប្រទេសកម្ពុជា។”

— អេរីគ និងជើស្ទី ត្រន់រដ - Erik and Kjersti Tronrud គ្រូគង្វាលបេសកកម្មនៃក្រុមជំនុំជីវិតថ្មី (New Life Church)

Alanbang, Manila, Philippines

“អ្វីដែលថ្លែងមកកាន់ដួងចិត្ដខ្ញុំ កាលពីពេលខ្ញុំបានទៅដល់ទីនោះ គឺថា ក្ដីសង្ឃឹមរបស់ប្រជាជន ទទួលបានពីគំនិតផ្តួចផ្តើមដែលបង្កើតនិងអភិវឌ្ឍដោយខ្លួនពួកគេ — ទាំងបុរសនិងស្ត្រីបានចម្រើនលូតលាស់ជាមនុស្សពិត ប៉ុន្តែក៏មានការផ្លាស់ប្តូរដល់សហគមន៍ទាំងមូលផង។”

— ម៉ែកគី វន ឌឺ ម៉ូលេន - Maaike van der Molenស្ថាបនិកនៃមូលនិធិផ្សាភ្ជាប់ (In Touch Foundation)

Culemborg, Netherlands